Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជួយសង្រ្គោះដល់ពលករខ្មែរ ១២នាក់ និងបានបញ្ជូនពួកគាត់មកកម្ពុជាវិញហើយ

21-10-2016 12:03

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានចេញប្រកាស អំពីលទ្ធផលការងារ របស់ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ដែលបានជួយសង្គ្រោះដល់ពលករខ្មែរចំនួន១២នាក់ និងបានបញ្ជួនពួកគាត់ ឱ្យត្រឡប់មកមាតុភូមិកម្ពុជា វិញដោយសុវត្ថិភាព នៅថ្ងៃម្សិលម៉ិញ។

តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ពលករខ្មែរទាំង ១២នាក់ ខាងលើ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់ឃុំនៅ ពន្ធនាគារ Semenyih ក្នុងរដ្ឋ Selangor កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ដោយសារគ្មានលិខិតឆ្លងដែន។

សេចក្ដីប្រកាសដដែល បានបន្តថា ពលករខ្មែរចំនួន ១១នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែតុលា ម្សិលម៉ិញ តាមជើងហោះហើរលេខ AK534។ ដោយឡែកពលករខ្មែរ ១នាក់ទៀត ក៏បានមកដល់កម្ពុជា នៅយប់ថ្ងៃទី២០ ខែតុលាដែរ តាមជើងហោះហើរលេខ MH762។

ខាងក្រោមនេះ ជាសេចក្ដីលម្អិតក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេស៖