(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកសរសេរសៀវភៅអាថ៌កំបាំងក្រៅឆាក បានលើកឡើងថា លើកទីមួយហើយដែលម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥នេះ ហ៊ានអះអាងយ៉ាងចំហថា អាស៊ានជាតំបន់នៃប្រទេស១១ មិនមែនត្រឹម១០នោះទេ។ ការនិយាយបែបនេះរបស់លោក Haji Hasan រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី គឺចង់សំដៅទៅលើការទាញប្រទេសទីម័រខាងកើតឱ្យចូលជាសមាជិកទី១១ របស់អាស៊ាននៅឆ្នាំនេះ។ ការបញ្ជាក់បែបនេះរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមអ្នកសរសេរសៀវភៅ «អាថ៌កំបាំងក្រៅឆាក» បានបន្តថា រឿងចូលបានឬមិនបាន របស់ទីម័រខាងកើត គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់ទីម័រខ្លួនឯង ត្រូវព្យាយាមឡប់ប៊ីប្រទេសចំនួនបីក្នុងអាស៊ានរួមមាន៖ ឥណ្ឌូនេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា (ម៉ាឡេស៊ីធ្លាប់ប្រើសម្តីថ្លោសៗដាក់មីយ៉ាន់ម៉ា ជាពិសេសលើរបបយោធា Ming Aung H’laing) ដែលនៅមិនទាន់យល់ព្រមក្នុងការទទួលទីម័រខាងកើតជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ ខណៈប្រទេសដទៃទៀតមិនជំទាស់ទេ រួមទាំងកម្ពុជាផងដែលបានដើរតួនាទីជួយបន្ថែមល្បឿនឱ្យចូលបានកាន់តែឆាប់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖