(ភ្នំពេញ)៖ រហូតដល់ម៉ោង១១៖០០ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុង ដោយគ្មានការ កែប្រែនូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ នេះបើតាមការអះអាងរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។