(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានប្រគល់កុំព្យូទ័រ ជូនក្រសួងទេសចរណ៍ សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល​ និងការធ្វើទំនើបកម្មស្ថាប័ន។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និង​លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕