ក្រសួងបរិស្ថាន៖ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ២រសៀល ថ្ងៃទី២៦ ខែមករា គុណភាពខ្យល់គឺល្អ
26-01-2025 18:09
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ២រសៀល ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៨.៣៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។
នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ បានបង្ហាញថា
សន្ទស្សន៍គុណភាពខ្យល់ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តស្ទឹងត្រែង, ពណ៌លឿងៈ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ, ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង និងពណ៌ក្រហមៈ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប៕