(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បាននាំយកអំណោយជា គ្រឿង ឧបភោគ បរិភោគ និងថវិកាផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរា ចំនួន ៥១គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកថ្មី ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល ។
សកម្មភាពមនុស្សធម៍ នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដល់លំនៅដ្ឋានក្រោមដំណក់ទឹកភ្លៀង រលឹមស្រិចៗនេះ ដឹកនាំលោក អ៊ាង ស៉ីផាន អភិបាល ខណ្ឌនិងជា ប្រធានគណៈ កម្មាធិការ អនុសាខាកាកបាទក្រហមខណ្ឌ, និងមន្ត្រីក្រុមការងារ អនុសាខាកាក បាទក្រហមជាច្រើននាក់ទៀត ។
លោក ញាណ ចាន់សោភា នាយករង រដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អំណោយដែលយកមកចែកជូនប្រជា
ពលរដ្ឋក្រីក្រនិងចាស់ជរាចំនួន៥១គ្រួសារ ទទួល បាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ មួយយួរ ទឹកស៉ីអ៉ីវ ១យួរ ទឹកត្រី ១យួរ មុង១ ភួយ១ ក្រមា១ សារុង១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ជាច្រើនមុខទៀត ព្រមទាំងថវិកា ៣ម៉ឺនរៀលផងដែរ ។
លោក អ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារ អំពៅបានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អនុវត្តតាមគោលការរបស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាលអនុសាខាកាកបាទក្រហម ខណ្ឌបានយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែក របស់គណៈអភិបាលខណ្ឌ ដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៍ចែករំលែក ។
ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៍ដោយអាជ្ញាធរខណ្ឌក៍ជាអនុសាខាកាកបាទក្រហមខណ្ឌនិងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាត ទីទ័លក្រ ។
លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៉ីទទួលទានប្រចាំថ្ងៃទៅតាមអ្វី ដែលអាចធ្វើបានតែសូមកុំរកស៉ីមុខរបរណា ដែលខុសច្បាប់និងមិនត្រូវអស់សង្ឃឹម ក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាព អោយ បានប្រសើឡើង។ ជាមួយគ្នានេះដែរលោក អភិបាលខណ្ឌបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះ ឆ្នោត និងត្រៀមលក្ខណៈទៅបោះឆ្នោត នាឆ្នាំ២០១៧ ដើម្បីជ្រើសអ្នកដឹកនាំ ដែលរួមសុខ រួមសុខ គិតគូរពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ៕