ស្នងការខេត្តព្រះសីហនុ ហៅម្ចាស់ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាង១០០នាក់ មកស្តាប់ការផ្សព្វផ្សាយ វិធានការទប់ស្កាត់ អំពើជួញដូរមនុស្ស និងការប្រើប្រាស់គ្រឿងញៀន
21-10-2016 11:20
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានកោះហៅបងប្អូនតំណាងអាជីវករ ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរង្គសាល ដែលពាក់ព័ន្ធលើសេវាកម្មទេសចរណ៍ ជាង១០០នាក់ មកចូលរួមប្រជុំស្តាប់ការផ្សព្វផ្សាយ វិធានការបង្ការទប់ស្កាត់ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងបទល្មើសគ្រឿងញៀន។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានរំលឹកដាស់តឿន ឲ្យបងប្អូនអាជីវករទាំងអស់ ចូលរួមគោរពច្បាប់នានា របស់រដ្ឋ សហការជាមួយសមត្ថកិច្ច ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទាំងបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ មប្រើសេវាកម្មទេសចរណ៍ ឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុ ឲ្យបានកាន់តែច្រើនឡើង៕