(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្ដិសុខ៥៦៨​ ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀន៥កញ្ចប់ ខណៈដែលកំពុងល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សា ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន។

​លោកជា ដា មេបញ្ជាការអាវុធហត្ថ​ក្រុង​ បានឲ្យដឹង នាព្រឹកថ្ងៃទី២១ ខែតុលា​នេះថា ដោយមានការសង្ស័យ ទៅលើជនសង្ស័យ ចំនួន២នាក់ ដែលបានឃើញកម្លាំងសមត្ថកិច្ច ហើ​រត់គេចខ្លួន ពេលនោះលោកបានបញ្ជាកម្លាំង តាមឃាត់ខ្លួនតែម្តង​ ដោយជនសង្ស័យ ទី១-ឈ្មោះ ស៊ីម បូ អាយុ២៥ឆ្នាំ ទី២-ឈ្មោះ អ៊ួន ប៊ុនធឿន អាយុ២៦ឆ្នាំ ដកហូតបាន​វត្ថុតាង​គ្រឿងញៀន​ប្រភេទមេតំហ្វេតាមីន ទឹកកក ចំនួន៥កញ្ចប់។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕