ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន
25-01-2025 15:25
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោក អូន វុទ្ធី អនុប្រធានក្រុមការងារ តំណាងលោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ក្រុមទី២ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសនៃជំនួបនោះ លោក អូន វុទ្ធី បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារ និងថ្លែងអំណរគុណដល់លោកបណ្ឌិតនាយក ព្រមទាំងគណៈគ្រប់គ្រងសាស្ត្រាចារ្យ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានយកចិត្តទុក្ខដាក់បណ្តុះបណ្តាលនិស្សិតអាហារូបករណ៍ អ.ម.ត ព្រមទាំងផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី២៕