(ភ្នំពេញ)៖ គណៈកម្មាធិការបក្សខណ្ឌបឹងកេងកង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធិប្រកាស និងសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៨៩នាក់ មកពីមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង។
ពិធីនេះក៏មានការចូលរួមពីលោក សំហេង បុរស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សខណ្ឌបឹងកេងកង លោក គឹម ឈុនអ៊ូ អនុប្រធានប្រចាំការព្រមទាំង លោក-លោកស្រី អនុប្រធានចុះជួយខណ្ឌ-សង្កាត់ សមាជិក អចិន្ត្រៃយ៍គណបក្សខណ្ឌ និងលោកប្រធានគណបក្សសង្កាត់ទាំង៧។
សូមបញ្ជាក់ថា កម្មវិធីប្រកាស និងសំណេះសំណាលនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយនិងស្និទស្នាលក្រែលែង៕