(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះមេធានុរក្ខ័ បណ្ឌិត គូ សុភាព ឧត្តមទីប្រឹក្សា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលមានព្រះទ័យជ្រះថ្លា ឧបត្ថម្ភថវិកា ១ ៥០០ ០០០ រៀល (មួយលានប្រាំសែនរៀល) ដល់មូលនិធិព្រហ្មទាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ សម្រាប់ឆ្នាំ ខែមករា ឆ្នាំ២០២៥ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិព្រហ្មទាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖