Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អញ្ជើញ​ទៅគោរពវិញ្ញណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej នៅស្ថានទូតថៃ

21-10-2016 10:42

(ភ្នំពេញ)៖ លោក សយ ស៊ីផុន រដ្ឋលេខាធិការ និងជាតំណាងលោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា លោក វង សូត និងមន្រ្តីរាជការនៅក្រសួង អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ នៅស្ថានទូតថៃ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕