Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង ដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ធ្វើសកម្មភាពសប្បុរសធម៌

24-01-2025 18:41

(កោះកុង)៖ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង និងក្រុមការងារ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ប្រគល់អំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត, អ្នករត់ម៉ូតូឌុប, អ្នករត់កង់បី និងអ្នកគ្មានទីពឹង ចំនួន៦០០គ្រួសារ ក្នុងខេត្តកោះកុង។

កាយវិការដ៏សប្បុរសនេះ ឆ្លុះបញ្ចាំងពីការចូលរួមរបស់ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង ក្នុងការងារសង្គម និងបណ្តុះផ្តត់គំនិតដល់និស្សិតអាហារូបករណ៍ អ.ម.ត ឲ្យមានទឹកចិត្តជួយយកអាសារគ្នាក្នុងគ្រាជួបការលំបាក ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌៕