Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ហ៉ឹម ឆែម បើកកិច្ចប្រជុំពិសេស «មេដឹកនាំព្រះពុទ្ធសាសនា មេគង្គឡាងឆាងបូកស្រីលង្ការ» នៅទីក្រុងហ្សិនជិន ប្រទេសចិន

21-10-2016 10:41

(ចិន)៖ ទេសរដ្ឋមន្ដ្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបើកកិច្ចប្រជុំពិសេស មេដឹកនាំព្រះពុទ្ធសាសនាមេគង្គ ឡាងឆាងបូកស្រីលង្ការ នៅទីក្រុងហ្សិនជិន ប្រទេសចិន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់អង្គភាព Fresh News ពីប្រទេសចិនថា កិច្ចប្រជុំពិសេស «មេដឹកនាំព្រះពុទ្ធសាសនាមេគង្គឡាងឆាងបូកស្រីលង្ការ» ធ្វើឡើង ដើម្បី ចុះកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ ពង្រឹងនិង ពង្រីកទំនាក់ទំនងវិសយ័ព្រះពុទ្ធសាសនា រវាងប្រទេសក្នុងតំបន់ ឲ្យ​កាន់តែមានភាពល្អប្រសើរ និងមានការចុះហត្ថលេខាផងដែរ។

គួររំលឹកឲ្យដឹងថា ទេសរដ្ឋមន្ដ្រី ហឹុម ឆែម បានដឹកនាំប្រតិភូសង្ឃជាន់ខ្ពស់ ព្រះពុទ្ធសាសនាកម្ពុជា ដែលមានសម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណមហា និកាយសម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណធម្មយុត្តិកនិកាយ រួមទាំង ថ្នាក់ដឹកនាំ មន្ត្រី និងព្រះសង្ឃ មួយចំនួនទៀត ទៅបំពេញការងារលើវិស័យ សាសនានៅប្រទេសចិន។

ការបំពេញទស្សនកិច្ច ការងារនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ។​

ជាការកត់សំគាល់ ក្នុងការបំពេញ ការងារខាងផ្នែកព្រះពុទ្ធសាសនានេះ ក៏មានកិច្ចប្រជុំពិភាក្សា ជាមួយប្រធានគណៈកម្មាធិការ កិច្ចការសាសនាចិន នៅទីក្រុងបេកាំង នៅថ្ងៃទី​១៧ ខែតុលា និងថ្ងៃទី​១៩ ខែតុលា ជួបប្រធានរណសិរ្ស ក្រុងស្សិនជិនដើម្បីពង្រឹង កិច្ចការងារព្រះពុទ្ធសាសនា រវាងប្រទេសទាំងពីរ៕