កម្មកររោងចក្រកាត់ដេរ Orient Spring ជិត៣០០នាក់ ធ្វើកូដកម្មទាមទារឲ្យថៅកែដោះស្រាយរឿងប្តូរកិច្ចសន្យា និងបញ្ឈប់កម្មករគ្មានមូលហេតុ
21-10-2016 09:32
(ភ្នំពេញ)៖ កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ «Orient Spring» ប្រមាណ ២៨៤នាក់ កំពុងធ្វើកូដកម្មនៅមុខរោងចក្រ ដើម្បទាមទារឲ្យថៅកែរោងចក្រជនជាតិចិន ដោះស្រាយបញ្ហាចំនួន២ចំណុច រួមមាន ការប្តូរកិច្ចសន្យា និងបញ្ឈប់កម្មករគ្មានមូលហេតុ។
គិតរហូតមកដល់ពេលនេះ កូដកម្មខាងលើ នៅមិនទាន់មានដំណោះស្រាយ នៅឡើយទេ។ កូដកម្មនេះ ដឹកនាំដោយសហព័ន្ធសហជីព សេរីភាពកម្មករខ្មែរ។
កូដកម្មរបស់កម្មករជិត៣០០នាក់នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅមុខរោងចក្រកាត់ដេរសំលៀកបំពាក់ «អូរៀនស្ត្រីង» ស្ថិតនៅ នៅផ្លូវវេងស្រេង ក្រុម៣ ភូមិដំណាក់ធំ ៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕