(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្សនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ( អ.ម.ត) សាខាខេត្តកោះកុង នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកសមាជិកក្រុមការងារ អ.ម.ត សំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦០០គ្រួសារ។
លោក ហាក់ ឡេង បានថ្លែងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅតែមានការយកចិត្តទុកដាក់ទៅលើលោកយាយលោកតាចាស់ជរាគ្មានទីពឹងខ្វះខាតជានិច្ចដោយសម្តេចបវរនិងលោកជំទាវបណ្ឌិតទាំងទ្វេរនៅតែបន្តយកចិត្តទុកដាក់លោកយាយលោកពុកម៉ែបងប្អូនជានិច្ច។ ទោះបីអំណោយទាំងនេះតិចតួចមែនតែវាអាចធ្វើឲ្យលោកយាយាលោកតាបងប្អូនបានដោះស្រាយក្នុងជីវភាពក្នុងគ្រួសារបានធូរមួយគ្រាផងដែរ។
លោក ហាក់ ឡេង បន្ថែមថា សម្តេចនិងលោកជំទាវបណ្ឌិតនៅតែបន្តយកចិត្តទុកដាក់ដល់ប្អូនៗដែលកូនចៅចង់បន្តការសិក្សាបង្កើនធនធានមនុស្សដែលមានជីវភាពខ្វះខាត់ក្នុងគ្រួសារ ហើយនេះជាឪកាសដ៏ល្អសម្រាប់ក្រុមគ្រួសារលោកយាយលោកតាបងប្អូន ដែលមានកូនចៅចង់បន្តការសិក្សាដើម្បីឲ្យកូនចៅមានចំណេះដឹងមានធនធានមនុស្សចំណេះវិជ្ជាក្នុងខ្លួននិងប្រែក្លាយជាយុវជនឆ្នើមហើយកែប្រែក្នុងជីវភាពក្នុងគ្រួសារបានប្រសើរផងដែរ។
លោក ហាក់ ឡេងបានបញ្ជាក់ថា បើលោកយាយលោកតាពុកម៉ែបងប្អូនមានបំណងចង់ឲ្យកូនចៅបន្តការសិក្សាដោយបង់ថវិកាឡើយ។សូមទំនាក់ទំនងក្រុមការងារ(អ.ម.ត)សាខាខេត្តកោះកុងស្ថិតនៅស្រុកមណ្ឌលសីមាផ្ទាល់។
អំណោយទាំងអស់មាន អង្ករ គ្រឿងឧបភោគបរិភោគ៕