(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យដំណើរការ «បញ្ជារសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» តាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យារបស់ខ្លួនចំនួន១៥សេវា។
សេវាទាំងនោះមានដូចជា សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker), សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider), សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker), សេវាចុះឈ្មោះ សិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment), សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration), សេវាផ្តល់បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book and Worker Card), សេវាតាមដានវឌ្ឍនភាពនៃសំណើនីមួយៗរបស់ក្រសួង (MLVT Public Service Tracking) និងប្រអប់បណ្ដឹងអនាមិក (Anonymous Complaint Box) ដែលបើកឱ្យប្តឹងបុគ្គលណាមួយដោយមិនចាំបាច់ បញ្ជាក់អត្តសញ្ញាណរបស់ខ្លួនជាដើម។
ជាមួយនឹងបញ្ជារសេវាសាធារណៈចល័តនេះ ពិភពការងារ និងការបណ្តុះបណ្តាល ព្រមទាំងសេវាសាធារណៈ ផ្សេងៗ របស់ក្រសួងស្ថិតនៅក្នុងដៃរបស់សាធារណជន។ ក្នុងន័យនេះ សាធារណជន ជាពិសេស យុវជនដែលមាន បំណងស្វែងរកការងារធ្វើទាំងក្នុងប្រទេស និងក្រៅប្រទេស អាចប្រើប្រាស់សេវានេះឱ្យបានទូលំទូលាយតាមរយៈ បញ្ជារសេវាសាធារណៈចល័តនៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code ខាងក្រោម។ បន្ថែមពីនេះ ក្រសួងសូមថ្លែងអំណរគុណចំពោះម្ចាស់ហាងកាហ្វេ ម្ចាស់ផ្សារទំនើប ធនាគារ ក្រុមហ៊ុនឯកជន សមាគមនិយោជក និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រ ក្នុងការផលិតបញ្ជារសេវាសាធារណៈចល័តនេះ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖