រដ្ឋមន្ត្រីស្តីទីក្រសួងធម្មការ និងសាសនា អញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ
21-10-2016 08:48
(ភ្នំពេញ)៖ ប្រតិភូក្រសួងធម្មការនិង សាសនា ដឹកនាំដោយលោក ផ្លោក ផន រដ្ឋមន្ត្រីស្តីទីក្រសួងធម្មការ និងសាសនា បានអញ្ជើញ ទៅគោរពព្រះវិញ្ញណក្ខន្ធ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ដែលទ្រង់យាងសោយព្រះទីវង្គត នៅស្ថានទូតថៃ ប្រចាំកម្ពុជា។
សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕