(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានបញ្ចប់ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ទាំង៣ដំណាក់កាល ដោយបេក្ខជនដែលជាប់មានចំនួន២២៤នាក់ ដែលចំនួនបេក្ខជនប្រឡងជាប់នេះមានតិចជាងចំនួនដែលជ្រើសរើស។
ការប្រកាសលទ្ធផលនេះ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមជាសាក្សីពី តំណាងក្រសួងសេដ្ឋកិច្ច តំណាងអគ្គនាយកដ្ឋានពន្ធដារ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ផងដែរ។
សូមជម្រាបថា ការប្រកាសជ្រើសរើសមន្ត្រីពន្ធដារ សម្រាប់ក្របខណ្ឌឆ្នាំ២០២៣ គឺចំនួន២៥៧នាក់ ក្នុងនោះមានស្ត្រីចំនួន១១៦នាក់ និងបេក្ខជនជាប់បម្រុងចំនួន៨៣នាក់ផងដែរ។
ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ជាការប្រឡងជ្រើសរើសមន្ត្រីស៊ីវិលចុងក្រោយ សម្រាប់ក្របខណ្ឌឆ្នាំ ២០២៣ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ បច្ចុប្បន្នក្រសួងស្ថាប័ន បាននិងកំពុងធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៅតាមក្រសួងរបស់ខ្លួននីមួយៗ។ ដោយឡែកសម្រាប់ក្រសួងស្ថាប័ន ដែលមិនបានធ្វើការវិភាគមុខងារ និងមិនមានសិទ្ធិជ្រើសរើសមន្ត្រីជាដាច់ខាត៕