(បន្ទាយមានជ័យ)៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនអតីតបុគ្គលិកម្នាក់ របស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ថោង ស៉ីង ស៊ីង ដែលលួចលុយក្រុមហ៊ុនជាង១០លានរៀលរត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កង ដារ៉ា អាយុ២៤ឆ្នាំ ដែលមានតួនាទីជាអ្នករកភ្ញៀវតាមសាខា។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច ទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅថ្ងៃទី២១ ខែតុលានេះ ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕