(ភ្នំពេញ)៖ នៅថ្ងៃទី២០ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៩នាក់ និងរងរបួសស្រាល៣នាក់ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, កង់១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ៣លើក ស្រវឹង២លើក ,ប្រជែង១លើក និងកត្តាយានយន្ដ១លើក៕