(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១៣ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១៧នាក់ មុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៦.៦៧ ក្រាម , ១កញ្ចប់ធំ និង១៩កញ្ចប់តូច និង កញ្ឆាក្រៀម១កញ្ចប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលភ្នំពេញ បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន៥នាក់, នគរបាលខេត្ត ព្រះសីហនុ បង្ក្រាប៣ករណី ឃាត់ខ្លួន៦នាក់ ,នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រៃវែង បង្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, និងនគរបាលខេត្ត សៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕