(ភ្នំពេញ)៖ ពិតជាពិសេសមែន រាល់ការជាវនូវការ៉េម Nutella Blizzard ២កែវ នឹងទទួលបានតម្លៃពិសេសត្រឹម០,៩៩ដុល្លារតែប៉ុណ្ណោះ សម្រាប់កែវទី៣ ពីហាងការ៉េមដេរីឃ្វីន ដោយលោកអ្នកអាចរកទិញពិសាបាន នៅគ្រប់សាខារបស់ ដេរីឃ្វីន ទាំងអស់ ចាប់ពីថ្ងៃនេះតទៅ។
សព្វថ្ងៃនេះ Nutella ជារសជាតិម្យ៉ាង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ក៏ព្រោះមកពីអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាពគ្រប់ៗគ្នា ជួយកាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ រួចផ្តល់នូវជាតិវីតាមីនសម្រាប់សារពាង្គកាយ និងបង្កើនសារធាតុរ៉ែសំខាន់ៗ ដែលត្រូវការសម្រាប់សុខភាពលោកអ្នក នេះបើយោងតាមគេហទំព័រ healthyeating.com ។
ពិសេស ដោយសារតែអត្ថប្រយោជន៍ជាច្រើន ដេរីឃ្វីន បានចម្រាញ់យកសារធាតុ Nutella មករួមផ្សំជាមួយធាតុផ្សំ ដើម្បីបន្ថែមរសជាតិ ដ៏ឆ្ងាញ់ពិសា។ Nutella បានក្លាយជារសជាតិមួយ ក្រោមរសជាតិទាំង៦ផ្សេងទៀត ក្រោមការបោះឆ្នោតជ្រើសរើសពីអតិថិជនដេរីឃ្វីនចំនួន ១០,០០០នាក់ ទើបដេរីឃ្វីន បានបង្កើតរសជាតិថ្មី ដែលជាការផ្សំគ្នារវាង ការ៉េម និងរសជាតិ Nutella ទើបផ្តល់នូវរសជាតិថ្មីទាំង៣ សម្រាប់អតិថិជន រួមមាន៖
-ការ៉េម នុតេឡា រសជាតិ អាល់ម៉ុន វ៉ាហ្វល គ្រីស (Nutella Almond Waffle Crisp)
-ការ៉េម នុតេឡា រសជាតិ ផ្លែចេក (Nutella Banana)
-ការ៉េម នុតេឡា រសជាតិ ប្រោនី (Nutella Brownie)
គួរបញ្ជាក់ដែរថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង ៦,៩០០ហាង និង៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូន នូវផលិតផលជាច្រើនជម្រើស ពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើស រសជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ ៧ រសជាតិផ្សេងៗទៀត៕