(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើរបៀបវារៈសំខាន់ៗចំនួន៤ នៅ វេលាម៉ោង០៨៖៤៥ព្រឹកនាទី ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)។ នេះបើតាមការឲ្យដឹងពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងថា របៀបវារៈទាំងអស់នោះរួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។
៤៖ បញ្ហាផ្សេងៗ៕