រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» នៅថ្ងៃទី២៤ ខែតុលា
20-10-2016 20:37
(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងដឹកនាំកិច្ចប្រជុំដោះស្រាយ បញ្ហាដីធ្លី ក្នុងតំបន់ឧទ្យានជាតិ ព្រះសីហនុ «រាម» ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ខណៈបញ្ហាដីធ្លីនៅតំបន់នេះ នៅទាន់បានដោះស្រាយ រួចរាល់នៅឡើយនោះ។
យោងតាមលិខិតរបស់លោក សាយ សំអាល់ ផ្ញើជូនអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជាក់ថា កិច្ចប្រជុំនោះនឹងមានការអញ្ជើញចូលរួម ពីតំណាងក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី និងអជ្ញាធរដែនដីពាក់ព័ន្ធផងដែរ៕
សូមអានលិខិតរបស់លោក សាយ សំអាល់ ទាំងស្រុង៖