(ភ្នំពេញ)៖ ក្រុមការងារយុវជន (តំបន់២) ម៊ែលប៊ន ប្រទេសអូស្រ្តាលី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ ឧកញ៉ា ឡាវ វ៉ាន់ ប្រធានក្រុមយុវជន ក្រុមការងារយុវជន (តំបន់២) ម៊ែលប៊ន ប្រទេសអូស្រ្តាលី ខណៈម្តាយបង្កើតរបស់លោកឧកញ៉ា ទទួលមរណភាព នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ។

ម្តាយបង្កើតរបស់លោក ឧកញ៉ា ឡាវ វ៉ាន់ គឺឧបាសិកា ប៉ី អេង បានទទួលមរណភាព នៅថ្ងៃព្រហស្បត្តិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៣៖៣៦នាទី ក្នុងជន្មាយុ៧១ឆ្នាំ ដោយជរាពាធ។

ក្រុមការងារយុវជន (តំបន់២) ម៊ែលប៊ន ប្រទេសអូស្រ្តាលី សូមសំដែងសេចក្តីរំលែកទុក្ខ ជាមួយលោក ឧកញ៉ា ឡាវ វ៉ាន់ និងលោកជំទាវ ជីង សុគន្ធាវី ​និងក្រុមគ្រួសារ ដោយស្មោះអស់ពីចិត្ត និងបានសម្តែងការសោកស្តាយ មិនអាចបំភ្លេចបាននូវរាល់ទង្វើល្អៗ របស់ឧបាសិកា ប៉ី អេង ​ដែលបានចូលរួមសកម្មភាពជាច្រើន នៅក្នុងសង្គម។

សូមជម្រាបថា សពឧបាសិកា ប៉ី អេង កំពុងតម្កល់នៅភូមិគ្រឹះលេខ២ ផ្លូវលេខ២ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោងទី៣ (Herminus) ដើម្បីប្រារព្វពិធីបុណ្យតាម ប្រពៃណី ព្រះពុទ្ធសាសនា៕