(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលចូលរដ្ឋបានចំនួន ៩៧ ៨៤៤លានរៀល ឬស្មើនឹងប្រមាណជាង២៤លានដុល្លារ ថយចុះ ១៩ ៥៦៤លានរៀល ឬជិត ៥លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។
នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ចំណូលថវិការដ្ឋរបស់ក្រសួងមានចំនួន ៩៧ ៨៤៤លានរៀល ថយចុះ ១៩ ៥៦៤លានរៀល ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៩៩ ៤០៨លានរៀល និងចំណាយថវិការចរន្ត សម្រាប់ដំណើរការរដ្ឋបាលមានចំនួន ៣៨ ៩១៩២លានរៀល កើនឡើង ៩ ៥០៥លានរៀល ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ៩៦៨៧លានរៀល។
ជាមួយគ្នានេះ ក្រសួងក៏បានឲ្យដឹងថា៖
* ១) ការអនុវត្តកិច្ច លទ្ធកម្មទំនិញ-សំណង់ និងសេវាសម្រាប់ដំណើររដ្ឋបាលប្រចាំឆ្នាំ២០២៤ មានចំនួនសរុប ២១គម្រោង ដែលមានតម្លៃកិច្ចសន្យាសរុបចំនួន ៤ ៦៣២លានរៀល
* ២) ការអនុវត្តកិច្ចលទ្ធផលកម្មការងារស្ថាបនា - ជួសជុល និងថែទាំងផ្លូវថ្នល់ឆ្នាំ២០២៤ មានចំនួនសរុប ១៧០គម្រោង ដែលមានតម្លៃកិច្ចសន្យាសរុបចំនួន ៤៨៧ ៩៣៣លានរៀល
* និង៣) ការអនុវត្តកិច្ចលទ្ធកម្មការងារជួសជុលថែមទាំងផ្លូវថ្នល់ជាប្រចាំ សម្រាប់ឆ្នាំ២០២៤ របស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត និងរបស់អង្គភាពក្រោមឱវាទក្រសួង មានទឹកប្រាក់ចំនួន ១៤៦ ១៨៧ លានរៀល៕