(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាជាមួយលោកបណ្ឌិត KUNIHIKO HIRABAYASHI អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ផ្តោតលើការបណ្តុះបណ្តាលលើជំនាញស្ប៉ា ការអភិវឌ្ឍធនធានមនុស្សសម្រាប់ Green Tourism ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ភាសាជប៉ុន និងការរៀបចំ FAM Trip ដើម្បីផ្សព្វផ្សាយ និងទាក់ទាញទេសចរមកទស្សនាកម្ពុជា។

ជំនួបពិភាក្សានេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី៕