(ភ្នំពេញ)៖ ដោយអនុលោមតាមច្បាប់ស្តីពី «ការងារ» បន្ទាប់ពីបានទទួលនូវបណ្ដឹងអំពីវិវាទការងារ អ្នកផ្សះផ្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់វិធានការភ្លាមៗ ដោយចាប់ផ្តើមធ្វើការផ្សះផ្សាស្របតាមនីតិវិធីច្បាប់ជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងន័យនេះ ដើម្បីធានាបាននូវការដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមពីភាគីវិវាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងទៅភាគីវិវាទ នៃសំណុំរឿងវិវាទការងារ ដែលមិនមានឆន្ទៈចូលរួមដោះស្រាយ ត្រូវតែចូលរួមក្នុងយន្តការផ្សះផ្សា និងដោះស្រាយបញ្ចប់វិវាទការងារឱ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានរាយនាមដូចខាងក្រោម៖
១៖ ក្រុមហ៊ុន ស្យុង យិន (ខេមបូឌា) ប៊ី ថិកស្តាយ៍ (Zhong Yin (Cambodia) B Textile Co., Ltd.)
២៖ ក្រុមហ៊ុន អេវើហ្គ្រីន អ៊ិនដាស្ទៀល ខូ អិលធីឌី (Evergreen Industrial Co., Ltd.)
៣៖ ក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd.)
៤៖ ក្រុមហ៊ុន អេ ហ្សេត អាយ អី&ស៊ី ឯ.ក (AZI E&C COMPANY LIMITED)
៥៖ ក្រុមហ៊ុន សេហាន ហ្វើនីឈរ & អ៊ុនធៀរៀ ឯ.ក (Saehan Furniture & Interior Co., Ltd.)៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖