Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណឯកឧត្តម ជា សុមេធី ចំពោះសារជូនពរថ្ងៃខួបកំណើត

22-01-2025 11:22

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា ដែលបានផ្ញើសារជូនពរប្រកបដោយពាក្យពេចន៍ដ៏មានអត្ថន័យ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្តេចកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

តបចំពោះសមានចិត្តដ៏ប្រពៃរបស់ឯកឧត្តម ជា សុមេធី, សម្តេចក្រឡាហោម សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល ជ័យជម្នះលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា អនុវត្តសម្រេចបាននូវយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយគន្លឹះ និងអាទិភាព បម្រើក្នុងបុព្វហេតុជាតិ និងប្រជាជន៕