Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា ចាន់តូ និងសហការី បានអញ្ជើញ​ទៅគោរពវិញ្ញណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej នៅស្ថានទូតថៃ

20-10-2016 17:12

(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងសហការីនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ នៅស្ថានទូតថៃ ប្រចាំកម្ពុជា។

សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕