Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការសិទ្ធិមនុស្ស៖ ក្រោយបញ្ចប់​សង្គ្រាម សម្តេចតេជោ​ប្រយុទ្ធ​ដើម្បី​កាត់បន្ថយ​​ភាពក្រីក្រពី​​ ១០០% នៅឆ្នាំ​​១៩៧៩ ​មកនៅ​ត្រឹម​​១០% នៅ​បច្ចុប្បន្ន​

20-10-2016 16:59

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងអំពីវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ គណៈកម្មាធិការនេះបានវាយតម្លៃថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែប្រយុទ្ធដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជាទេ ថែមទាំងប្រយុទ្ធដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជាពី១០០% នៅឆ្នាំ១៩៧៩ មកនៅត្រឹម១០% នាពេលបច្ចុប្បន្ននេះថែមទៀត។

ក្នុងសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសិទ្ធិមនុស្ស នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានប្រកាសថា «ក្រៅពីសង្រ្គាមនេះ សម្តេចតេជោ បានប្រយុទ្ធនឹងសង្រ្គាមមួយទៀត គឺការកាត់បន្ថយភាពក្រីក្រ។ អត្រានៃភាពក្រីក្របានថយចុះពី១០០ភាគរយ នៅឆ្នាំ១៩៧៩ មកត្រឹមជាង១០% នាពេលបច្ចុប្បន្ននេះ តាមរយៈការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាប្រចាំចំនួន៧%»

គណៈកម្មការនេះ ក៏បានផ្សព្វផ្សាយអំពីរបាយការណ៍របស់ ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  និងស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) ដែលអះអាងថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងកើនឡើងក្នុងរង្វង់៧% ថែមទៀត នៅឆ្នាំ២០១៦ និង ឆ្នាំ២០១៧នេះ។

គណៈកម្មាធិការសិទ្ធិមនុស្ស ដែលដឹកនាំដោយ លោក កែវ រ៉េមី បានចាត់ទុកថា ការកាត់បន្ថយភាពក្រីក្រនេះ បានរួមចំណែកដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដូចជាការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខា និងផ្តល់សច្ចាបលើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាំតិសំខាន់ៗចំនួន៩ និងពិធីសារបន្ថែមនៃកតិកាសញ្ញា និងអនុសញ្ញាមួយចំនួនទៀត៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖