(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយបានលើកឡើងថា ២៥ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រជាជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជាពិតជារីករាយ នឹងអ្វីដែលយើងមាននាពេលបច្ចុប្បន្នដែលខុសគ្នាដូចមេឃ និងដី បើប្រៀបធៀបទៅនឹងអតីតកាលខ្មែរក្រហម។
នៅក្នុងសេចក្តីថ្លែងការណ៍បានសរសេរបញ្ជាក់ថា សមិទ្ធផលដែលមាននៅថ្ងៃនេះ គឺយើងមិនអាចបំភ្លេចនូវគុណូបការៈ និងជំនួបជាប្រវត្តិសាស្រ្តលើកទី១ រវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS និងលើកទី២ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE នាប្រទេសបារាំង។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖