Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឹះស្ថានភតិសន្យាហរិញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ជូនដំណឹងស្តីពីការប្រកាសលក់ទ្រព្យសកម្មរបស់ខ្លួន

21-01-2025 12:34

(ភ្នំពេញ)៖ គ្រឹះស្ថានភតិសន្យាហរិញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកាសលក់ទ្រព្យសកម្មរបស់ខ្លួន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្រោយការត្រួតពិនិត្យ និងដើម្បីរំលាយទ្រព្យសកម្ម របស់គ្រឹះស្ថានភតិសន្យាហរិញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ជាសាច់ប្រាក់ គ្រឹះស្ថានសូមប្រកាសលក់ទ្រព្យសកម្ម ដែលរួមមាន៖ (១) សំនុំភតិសន្យា ហរិញ្ញវត្ថុ (Lease Portfolio) និង (២) ទ្រព្យ និងបរិក្ខារ។

សម្រាប់សាធារណជន ដែលមានចំណាប់អារម្មណ៍ លើប្រតិបត្តិការទិញខាងលើ សូមទាក់ទងមកកាន់អ្នកជម្រះបញ្ជី ដើម្បីដាក់លិខិតចំណាប់អារម្មណ៍ (Letter of Interest) ក្នុងគោលដៅស្នើសុំទិន្នន័យសម្រាប់កំណត់ថ្លៃទិញ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

អ្នកជម្រះបញ្ជី នឹងបិទបញ្ចប់ការទិញលក់យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ អ្នកជម្រះបញ្ជី សូមរក្សាសិទ្ធិកែប្រែកាលបរិច្ឆេទខាងលើ តាមការចាំបាច់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖