(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ចូលលូចគាស់ផ្ទះបន្ទប់ជួល របស់ប្រជាពលរដ្ឋយកទូរទស្សន៍បានមួយគ្រឿង បានសម្រេច តែរត់មិនរួចត្រូវបានប្រជាពលរដ្ឋ ឃើញទាន់ស្វាគមន៍យ៉ាងទួកសាច់ រួចទើបប្រគល់ឲ្យសមត្ថកិច្ចនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចបន្ទប់ជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើនេះឈ្មោះ ស៊ីម សុធីម អាយុ២១ឆ្នាំ ភេទប្រុស ស្នាក់នៅបន្ទប់ភូមិចំការឪឡឹក សង្កាត់កាកាប ស្រុកកំណើត នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យខេត្តកំពត។
បច្ចុបន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសួរនាំចាត់កាតាមនីតិវិធីច្បាប់៕