(ភ្នំពេញ)៖ ការតាំងពិព័រណ៍ទេសចរណ៍ និង ពិព័រណ៍ធនាគារ ហិរញ្ញវត្ថុកម្ពុជា នឹងរៀបចំរួមគ្នា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ទី ២៣ ខែតុលា ឆ្នាំ២០១៦នេះ។

ពិព័រណ៍នេះ នឹងធ្វើឡើងនៅអាគារF ចាប់ពីម៉ោង ១០៖០០ព្រឹកស្អែកតទៅ ហើយចំពោះ អ្នកចូលរួមស្សនាការតាំងពិព័រណ៍ ៣០០នាក់ ដំបូងមុនវេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ នៅក្នុងថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ ២០១៦ នឹងទទួលបាននូវកាដូអានុស្សាវរីយ៍ រួមជាមួយនឹងឱកាសឈ្នះ ដំណើរកំសាន្តសម្រាប់មនុស្ស២នាក់ នៅឯសណា្ឋគារលំដាប់ផ្កាយ៥កម្ពុជា និង មានការចាប់រង្វាន់ផ្សេងៗជាច្រើនទៀត នាវេលាម៉ោង១រសៀល ។

ភ្នាក់ងាររៀបចំការតាំងពិព័រណ៍ទេសចរណ៍ និង ពិព័រណ៍ធនាគារ ហិរញ្ញវត្ថុកម្ពុជា បានប្រកាសថា ដើម្បីស្វែងរកដំណើរកំសាន្តថ្ងៃឈប់សម្រាកថ្មីៗ ការផ្តល់ជូនដ៏សម្បូរបែប រួមជាមួយនឹងឱកាសធ្វើអាជីវកម្ម និង ជំនួញខាងធនាគារ។ យុវជនក៏អាចទំនាក់ទំនងព័ត៌មានបន្ថែម ទៅកាន់លេខទូរស័ព្ទ ០៦៨ ២៦៣ ២៦៣ផងដែរ។

ការតាំងពិព័រណ៍ទេសចរណ៍ និងពិព័រណ៍ធនាគារ ហិរញ្ញវត្ថុកម្ពុជា គឺជាឱកាសសម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរស្វែងយល់ និងសាកសួរព័ត៌មាននានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក៏ដូចជា ធនាគារ ហិរញ្ញវត្ថុកម្ពុជា៕