(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី១២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះមានការចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត និងឥណ្ឌា។

ក្រោមភាពជាសហប្រធានរបស់ម៉ាឡេស៊ី និងឥណ្ឌា កិច្ចប្រជុំលើកនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ាន និងឥណ្ឌា២០២៣-២០២៧ ពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តសកម្មភាពរួមកន្លងមករវាងអាស៊ាន និងឥណ្ឌា ព្រមទាំងការដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន និងឥណ្ឌាផងដែរ៕