(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈ របស់លោកថា ក្នុងបរិបទនយោបាយអាមេរិកថ្មីក្រោមការដឹកនាំសារជាថ្មីរបស់លោក ដូណាល់ ត្រាំ ដែលត្រូវស្បត់ចូលកាន់តំណែងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសកម្ពុជាត្រូវការភាពបត់បែនខ្ពស់ក្នុងចន្លោះទំនាក់ទំនងអាមេរិក-ចិន។ ការបង្ហាញទស្សនរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត មិនមែនតែប្រទេសកម្ពុជាយើងនោះទេ ដែលត្រូវត្រៀមខ្លួន ប្រទេសជាច្រើនទៀត ដែលមានទំនាក់ទំនងជាមួយភាគីទាំង២ គឺអាមេរិក និងចិន សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងរបត់នយោបាយថ្មីនេះ តួរយ៉ាងកូរ៉េខាងត្បូង និងជប៉ុន គេបានបង្កើតសម្ព័ន្ធជិតស្និតជាមួយអូស្ដ្រាលី ដើម្បីគេចចេញពីសម្ភាធនៅចន្លោះអាមេរិក និងចិន។ ចំណែកឯ ប្រទេសថៃ និងវៀតណាម ឬប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន ក៏បានបង្ហាញពីសញ្ញានៃភាពបត់បែនច្រើន ដើម្បីធ្វើយ៉ាងណា មិនឱ្យប្រទេសរបស់ខ្លួនធ្លាក់ចូលក្នុងចន្លោះសម្ភាធនៃទំនាក់ទំនងអាមេរិក និងចិន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖