(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រដ្ឋបាលលោក ដូណាល់ ត្រាំ មានភាគរយខ្ពស់នៅក្នុងការបើកឱ្យដំណើរការឡើងវិញនូវកម្មវិធី TikTok ដ៏ពេញនិយមរបស់ចិន នៅក្នុងសហរដ្ឋអាមេរិក ដែលផ្ទុយពីគោលនយោបាយរបស់លោក បៃដិន។ លោកបណ្ឌិតថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ ទី១៨ កន្លងទៅ។
លោកបណ្ឌិត បានបញ្ជាក់ថា តាមរយៈគោលនយោបាយ និងទំនាក់ទំនងរបស់លោក ដូណាល់ ត្រាំ និង CEO របស់TikTok លោក Shou Zi Chew សហរដ្ឋអាមេរិកក្នុងរដ្ឋបាលរបស់លោកត្រាំ នឹងបើកឱ្យកម្មវិធី TikTok ដំណើរការវិញ ដោយឈលើផលប្រយោជន៍ចំនួន២យ៉ាងដែលលោក ដូណាល់ ត្រាំ អាចទទួលបានក្នុងនោះគឺ ប្រជាប្រិយភាព និងផលប្រយោជន៍សេដ្ឋកិច្ច ដែលអាចទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសកាន់តែច្រើន។
យ៉ាងណាមិញគិតត្រឹមយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទដើមសប្ដាហ៍នេះ កម្មវិធី TikTok បាននិយាយ ថា ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងស្តារកម្មវិធី TikTok នេះឡើងវិញ នៅពេលដែលគាត់ត្រលប់មកអំណាចវិញនៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។ លោក ត្រាំ បាននិយាយបន្តថា លោកនឹងអនុញ្ញាតឱ្យមានការពន្យាពេលក្នុងបំរាមលើ TikTok នៅសេចក្តីថ្លែងការណ៍របស់ TikTok ក៏បានថ្លែងអំណរគុណដល់ លោក ដូណាល់ ត្រាំ ដែលបានផ្ដល់យុត្តិធម៌ និងភាពច្បាស់លាស់ដល់កម្មវិធី TikTok ដែលបច្ចុប្បន្ននេះមានជនជាតិអាមេរិក ជាង១៧០លាននាក់ប្រើប្រាស់ កម្មវិធីTikTok។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖