(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ការមិនចូលរួមផ្ទាល់របស់លោក ស៊ី ជីងពីង ប្រធានាធិបតីចិន ក្នុងពិធីស្បថចូលកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់អាមេរិក នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មិនអាចវាយតម្លៃបានថា មិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អាមេរិក និងចិន ឡើយ។ លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមការបញ្ជាក់ពីលោក ម៉ារ យ៉ារិទ្ធិ ទោះលោក ស៊ី ជីងពីង មិនបានមកចូលរួមដោយផ្ទាល់ពិតប្រាកដមែន ប៉ុន្តែលោកបានចាត់ឱ្យអនុប្រធានាធិបតី លោក Han Zheng (ហាន ចេង) ទៅចូលរួមជំនួសលោក ដែលនេះគឺល្អជាថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន បានប្រកាសមិនទៅចូលរួមពិធីស្បត់ចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នោះឡើយ ទាំងដែលគេដឹងហើយថាអាមេរិក គឺជាសម្ព័ន្ធមិត្តជិតស្និតរបស់អឺរ៉ុប។
យ៉ាងណាមិញគេបានសង្កេតឃើញថា បណ្ដាថ្នាក់ដឹកនាំក្រុមហ៊ុនធំៗលើពិភពលោក បានប្រកាសថាចូលរួមពិធីស្បត់ចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ដែលក្នុងនោះសូម្បីតែ CEO របស់កម្មវិធី TikTok លោក Shou Zi Chew ក៏ចូលរួមផងដែរ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖