Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ចូលរួម​បើកការប្រកួត​កីឡាបាល់ទាត់​មហាជន យកពាន់រង្វាន់​ផ្ទាល់ខ្លួន​របស់លោក​

20-10-2016 14:31

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធី បើកការប្រកួតបាល់ទាត់ មហាជន ដើម្បីយកទានរង្វាន់របស់លោកផ្ទាល់។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងកីឡាករ សរុបប្រមាណ ១,២០០នាក់ ដែលបានរៀបចំនៅមណ្ឌលកីឡាដ្ឋាន ខេត្តកំពង់ស្ពឺ។

សូមជំរាប នៅព្រឹកមិញនេះ គូប្រកួតបើកឆាក ស្រុកភ្នំស្រួច ប្រកួតជាមួយ ស្រុកគងពិសី លទ្ធផល២ទល់នឹង២៕