(ភ្នំពេញ)៖ បើកទំព័រការងារសាធារណៈដើមឆ្នាំ២០២៥ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យ «អរគុណសន្តិភាព» ប្រើស័ក្តិសមបំផុតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនគ្មានសុខសន្តិភាពទេ តើអតីតយុទ្ធជននៅភូមិនេះប៉ុន្មាននាក់ទៀត នឹងត្រូវបាត់បង់ជីវិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើគ្មានសុខសន្តិភាពរយៈពេល២៦ឆ្នាំទេនោះ តើភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អាចប្រែក្លាយពីតំបន់ព្រៃ ទៅជាតំបន់អភិវឌ្ឍន៍បែបនេះបានដែរទេ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ការរៀបចំភូមិនេះ អាចនឹងមានការរៀបចំកម្រិតខ្ពស់ជាងនេះថែមទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួមរស់ជាមួយបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជនថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំំ ជាការបង្ហាញច្បាស់ពីការដឹងគុណរបស់អតីតយុទ្ធជនសម្រាប់បុព្វហេតុជាតិមាតុភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តគិតគូរចំពោះអតីតយុទ្ធជនទាំងនៅក្នុងអាណត្តិនេះ និងអាណត្តិផ្សេងៗទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់ គីម ពូកែចលនារកការគាំទ្រជួយដល់អតីតយុទ្ធជន។
* សម្តេចមហាបវរធិបតី ហ៊ុន សែន សូមការយោគយល់ពីអតីតយុទ្ធជនដទៃទៀត ដែលមិនទាន់ទទួលបានការដោះស្រាយតម្រូវការ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលផ្តល់ការជឿទុកចិត្តចំពោះកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បន្តអនុវត្តន៍រូបមន្ត «ធ្វើមិនទាន់គ្រប់គ្រាន់ បន្តធ្វើជាប់ជាប្រចាំ» ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនអាចទប់ទល់បាតុភាពគ្រោះធម្មជាតិបាននោះឡើយ តែយើងអាចរៀបចំវិធានការការពារ និងសង្គ្រោះឱ្យបាន់កាន់តែប្រសើរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះបញ្ហារបស់កសិករនោះឡើយ ហើយវិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និយាយដល់សន្តិសុខស្បៀង រាជរដ្ឋាភិបាលត្រូវគិតគូរយកចិត្តទុកដាក់លើពីរមុខព្រួញ គឺអ្នកដាំដុះ អ្នកផលិត និងអ្នកប្រើប្រាស់ ហូបចុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំនេះ កម្ពុជារក្សាបានលំនឹងអតិផរណាទំនិញលើទីផ្សារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាកសិករបញ្ចេញមតិលើតម្លៃកសិផល មិនមែនជារឿងខុសឆ្គងនោះឡើយ។ រាជរដ្ឋាភិបាល គាំទ្រជានិច្ចការលើកពីបញ្ហារបស់កសិករ ហើយរាជរដ្ឋាភិបាលតែចុះដោះស្រាយរាល់បញ្ហាប្រជាកសិករ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅទណ្ឌិត សម រង្ស៊ី ឱ្យដេកចាំទៅចង់ប្តូររាជរដ្ឋាភិបាលមិនតាមប្រជាធិបតេយ្យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លើវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលមិនមែនគិតត្រឹមរឿងតម្លៃប៉ុណ្ណោះទេ ដើម្បីលើកកម្ពស់វិស័យកសិកម្ម រាជរដ្ឋាភិបាល បានរៀបចំផ្តល់ដី, រៀបចំប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចោទរបស់អ្នកនយោបាយប្រឆាំងក្រៅប្រទេសថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីជួយដល់កសិករ គឺមិនផ្តល់យុត្តិធម៌ និងមើលតែមួយជ្រុងតូច ដើម្បីលុបបំបាត់សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលបានធ្វើ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំ ទីផ្សារស្រូវអង្កររបស់កម្ពុជា បានកើនពី ៧៤ប្រទេស ទៅ ៩៤ប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាកសិកម្ម។ សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ បន្តរួមគ្នាដោះស្រាយបញ្ហារបស់កសិករ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងថា បើឈឺឆ្អាលរឿងកសិករ ហេតុអ្វីមិនជួយនិយាយឱ្យបរទេសបើកទីផ្សារសម្រាប់កសិផល និងផលិតផលរបស់កម្ពុជា?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមលោក សម រង្ស៊ី មិនស្វះស្វែងរកទីផ្សារសម្រាប់កសិករនោះឡើយ ព្រោះរវល់ទាមទារឱ្យអាមេរិក និងអឺរ៉ុប បញ្ចប់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបញ្ចេញសរុបថវិកា ១៥០លានដុល្លារ ដើម្បីជួយទិញស្រូវរបស់ប្រជាកសិករ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកមានធនធានដទៃទៀត ជួយទិញស្រូវពីប្រជាកសិករ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ផ្តល់កម្ចីការប្រាក់ទាបដល់ម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីកសិករ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជួយកសិករមិនមែនគិតតែរឿងផ្នែកកសិកម្មមួយមុខនោះទេ តែបានបង្កើតការងារតាមរយៈរោងចក្រ សហគ្រាសនានា ដើម្បីឱ្យសមាជិកគ្រួសារកសិករមានការងារធ្វើ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងកំពុងធ្វើសកម្មភាព ដើម្បីកេងចំណេញនយោបាយលើឃាតកម្មលោក លិម គិមយ៉ា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើរាជរដ្ឋាភិបាលកម្ពុជាជាអ្នកធ្វើ តើរាជរដ្ឋាភិបាលគ្មានលទ្ធភាពលាក់បាំងឃាតក ពេលឃាត់ខ្លួនបានឬ? ហេតុអ្វីក៏រាជរដ្ឋាភិបាលបញ្ជូនទៅសមត្ថកិច្ចថៃវិញ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ជូនឃាតកសម្លាប់លោក លិម គិមយ៉ា ទៅសមត្ថកិច្ច គឺដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឃាតកម្មលើលោក លិម គិមយ៉ា ធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះត្រូវតែបញ្ជាក់នូវភាពស្អាតស្អំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១១៖៥០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕