(ភ្នំពេញ)៖ ជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ខេត្តសៀមរាប បានជាប់ក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ១៨ នៃគោលដៅទេសចរណ៍ពេញនិយមទាំង២៥ ក្នុងចំណោមទីក្រុងនៃទ្វីបអាស៉ី សម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រ Facbook របស់ក្រសួងទេសចរណ៍ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។
គេហទំព័រលំដាប់ពិភពលោកដដែលនេះ បានបង្ហាញទៀតថាខេត្តសៀមរាប ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ក្នុងចំណាត់ថ្នាក់លេខ១៨ ដែលជាចំណាត់ថ្នាក់មួយដ៏ល្អ ក្នុងចំណោមទីក្រុង ឬរាជធានីភ្នំពេញ ដែលត្រូវបានជ្រើសរើសចំនួន២៥ នៃតារាងគោលដៅទេសចរណ៍ដែលពេញនិយមនៅលើពិភពលោក។ សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុង Bali ប្រទេសឥណ្ឌូនេស៉ី៕