Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីសញ្ជាតិខ្មែរ-ស្វីស ស្នើកូនខ្មែរប្រើប្រាស់ភាសាខ្មែរ ឲ្យបានផុលផុស និងត្រូវមានគំនិតជាតិនិយម (Video inside)

19-01-2025 17:44

(ភ្នំពេញ)៖ បេក្ខនារី វណ្ណ ទេវី ការ៉ូល មានសញ្ជាតិខ្មែរ-ស្វីស បានចូលរួមប្រកួតក្នុងកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខណៈដែលមានបេក្ខជន ចូលរួមប្រកួត ១២២០អង្គ/នាក់។ ស្ត្រីរូបនេះ ជាកូនស្រីបង្កើតរបស់លោកតា វណ្ណ ម៉ូលីវណ្ណ វិស្វករដ៏ល្បីឈ្មោះ។

ក្នុងបទសម្ភាសជាមួយ Fresh News បេក្ខនារី វណ្ណ ទេវី ការ៉ូល បានឲ្យដឹងថា នាងចេះភាសាខ្មែរដោយសារកើតនៅខ្មែរ ទាល់តែអាយុ ១៤ឆ្នាំ ទើបភៀសខ្លួនទៅនៅបរទេស។ ប៉ុន្តែ ដោយសារឪពុក ទើបគាត់នៅចងចាំភាសាខ្មែរបាន ហើយមុនចូលប្រកួត លោកស្រីក៏បានរៀនភាសាខ្មែរឡើងវិញផងដែរ។

ជាមួយគ្នានេះ បេក្ខនារី វណ្ណ ទេវី ការ៉ូល បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុង «សំណេរអង្គរ» លើកទី២។ ថ្លែងដោយទឹកមុខរីករាយ វណ្ណ ទេវី ការ៉ូល ក៏បានស្នើកូនខ្មែរប្រើប្រាស់ភាសាខ្មែរ ឲ្យបានផុលផុស និងត្រូវមានគំនិតនិយមផងដែរ។

សូមជម្រាបថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេងអង្គរ» លើកទី២ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។

បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ ដោយបេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕