Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ជួយសម្របសម្រួលការចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋរបស់គ្រូពេទ្យ TYDA

19-01-2025 17:24

(ភ្នំពេញ)៖ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ ចំនួន៤៥នាក់ បានចូលរួមសហការសម្របសម្រួលក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ការចុះពិនិត្យ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅក្នុងបរិវេណបឋមសិក្សា-អនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រៃវែង នៅភូមិព្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ៕