(ភ្នំពេញ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងនាយកដ្ឋាន ការពារដំណាំ និងភូតគាមអនាម័យ និងអភិបាលរងខេត្តតាកែវ នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៥ បានសហការគ្នាបើកវគ្គបណ្តុះ អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយថ្នាំ និងជីកសិកម្ម នៅមន្ទីរកសិកម្មខេត្តតាកែវ។

តំណាងដេប៉ូលក់ថ្នាំ និងជីកសិកម្ម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនោះ បានអរគុណដល់មន្ទីរកសិកម្ម ដែលបានបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីជាទុនមួយជួយពង្រឹងសមត្ថភាពអាជីវករឱ្យបានយល់ពីវិធីគ្រប់គ្រងថ្នាំ និងជីកសិកម្ម ព្រមទាំងបាន យល់ដឹងពីក្រុមហ៊ុនណាបានចុះបញ្ជីស្របច្បាប់ ឬមិនស្របច្បាប់៕

សូមស្តាប់វីដេអូដូចខាងក្រោម៖