(ភ្នំពេញ)៖ វគ្គសិក្សាថ្មីអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍ ប្រកបដោយប្រសិទ្ធភាព» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានចាប់ផ្តើមចូលរៀនហើយ នៅរសៀល ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥នេះ។
វគ្គសិក្សាអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍» មានការចូលរួមបង្ហាត់បង្ហាញដោយ លោកបណ្ឌិត ប្រាក់ សម្ជស្ស ដែលលោកមានជំនាញខាង MC និងសម្ភាសន៍ រយៈពេលជាង២០ឆ្នាំ និងឆ្លងកាត់បទពិសោធន៍ជាមួយទូរទស្សន៍ល្បីៗជាច្រើន។
លោកបណ្ឌិត ប្រាក់ សម្ជស្ស ដែលជាគ្រូបង្គោលលើថ្នាក់បណ្ដុះបណ្ដានេះបានលើកឡើងថា វគ្គសិក្សាជំនាញ MC នឹងផ្ដោតជាសំខាន់ទៅលើជំនាញនៅក្នុងកិច្ចការសម្ភាស បើកកម្មវិធី ការវិភាគ ការយល់ដឹងស្ថានភាពពិភពលោកទូលំទូលាយ ការយល់ដឹងអំពីរបៀបចោទសួរនិងឆ្លើយ ការយល់ដឹងអំពីរបៀបឆ្គឹះសំនួរធ្វើឱ្យវាគ្មិនឆ្លើយបានល្អជាដើម។
ថ្នាក់ MC (Master of Ceremony) និងសម្ភាស គឺជាជំនាញថ្មីមួយបន្ថែមលើជំនាញមួយចំនួន ដែល FTC កំពុងបើកវគ្គបណ្តុះបណ្តាលនាពេលបច្ចុប្បន្ន ដោយក្នុងនោះរួមមាន៖ មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការសរសេរដំណឹងក្តៅ, ការសរសេរ និងផលិតបទយកការណ៍, ការសរសេរ និងផលិតព័ត៌មានស៊ើបអង្កេត, ការសរសេរបទវិភាគ និងវិចារណកថា, ការសរសេរ និងផលិតព័ត៌មានសេដ្ឋកិច្ច និងជំនួញ រួមទាំង ជំនាញថតរូបជាដើម។
ការសិក្សាវគ្គថ្មីនេះ សិក្ខាកាមនឹងយល់ដឹងអំពីបរិបទ ឬក៏ខ្លឹមសារមុននឹងសម្ភាសន៍។ MC ត្រូវមានការយល់ដឹងទូលំទូលាយ ហើយ MC ត្រូវយល់អំពីរបៀបក្នុងការសួរប្រដេញចំពោះវាគ្មិន។ MC ក៏ត្រូវដឹងពីវិធីសាស្ដ្រក្នុងការបត់បែនក៏ដូចជានៅពេលវាគ្មិនឆ្លើយពង្វៀង MC ត្រូវចេះទាញនូវវិធីសាស្ដ្រ ដើម្បីចូលក្នុងប្រធានបទដើមវិញផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel / CoolApp 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
Tel/ CoolApp 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC
Tel/ CoolApp 012 876 948
Telegram: https://t.me/rinmanikafn