(ព្រះសីហនុ)៖ សមាគមនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្ហាញសកម្មភាព នៃការចុះឈ្មោះស្នើសុំអាហារូបករណ៍របស់សិស្សានុសិស្ស នៅក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ការចុះផ្ដល់អាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ មានការខុសប្លែកពីបណ្ដាឆ្នាំកន្លងទៅ ពោលឆ្នាំនេះការចុះឈ្មោះត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល ដែលផ្ដល់ភាពងាយស្រួលច្រើនជាងមុន។
សិស្សានុសិស្សដែលទទួលបានអាហារូបករណ៍នេះ បានសម្ដែងនូវការគោរពដឹងគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលផ្តល់ឱកាសដ៏វិសេសវិសាលនេះ ដល់សិស្សានុសិស្សក្នុងខេត្តព្រះសីហនុ និងទូទាំងប្រទេសកម្ពុជា៕