(ភ្នំពេញ)៖ សមាគមនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រាំងយកបេក្ខជនចំនួន៨០នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យចំនួន៥៤៤នាក់ ដើម្បីទទួលបានអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅសិក្សានៅប្រទេសចិន ដែលផ្ដល់ជូនតាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ខាងក្រោមនេះ ជាវីដេអូសកម្មភាពការជ្រើសរើស និងវាយតម្លៃបេក្ខជនអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦៖