(ភ្នំពេញ)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជា ប្រធានាធិបតីទី៤៧ របស់អាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះហើយ។ លោក ដូណាល់ ត្រាំ ដែលឈ្នះឆ្នោត តាមរយៈការឃោសនានយោបាយដ៏គួរឱ្យចាប់អារម្មណ៍ដូចជាការបិទបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាគោលនយោបាយ «Make Greenland Great Again Act» និង America First មិនខុសពីអាណត្តិមុនរបស់លោកឡើយ។
ប៉ុន្តែដោយសារការឡើងកាន់តំណែងអាណត្តិនេះ ស្ថិតនៅក្នុងបរិបទថ្មីមួយខុសប្លែកកាលពីអាណត្តិដំបូងរបស់លោក ទើបយើងមានការចាប់អារម្មណ៍ថាតើ ការឡើងកាន់តំណែងរបស់លោកត្រាំ ពិតជាអាចជួយបិទបញ្ចប់សង្រ្គាមអូសបន្លាយជាង៣ឆ្នាំ រវាងរុស្ស៊ី និងអ៊ុយក្រែន ពិតមែនឬយ៉ាងណា? ហើយថាតើអ្វីដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងផ្ទាល់គួរមានការត្រៀមលក្ខណៈទុក?
ដើម្បីឆ្លើយតបប្រធានបទនេះ Fresh Talk មានវាគ្មិនកិត្តិយស២រូប ដែលអញ្ជើញចូលរួមបកស្រាយរួមមាន៖
- លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕